ANGKOR PREMIUM BEER BRINGS KHMER NEW YEAR CHEERS

WITH #OURCOUNTRYOUR BEER CAMPAIGN


PHNOM PENH, 30th MARCH 2017 – Angkor Premium Beer brought early Khmer New Year cheers to members of the media with a surprise visit as part of its #OurCountryOurBeer campaign. During the visit, the festive vibe was noticeably elevated with an auspicious trod dance performance followed by a beer presentation ceremony from the top management of Cambrew Ltd to the editors. Media members also had the opportunity to purchase Angkor Premium Beer and other Cambrew products at a special price from the sales trucks which were on-site. 


Speaking about the media house visit engagements, Teh Chui Hoon, Group Marketing Director of Cambrew Ltd, said “We’re extremely excited to spread the joy and prosperity of Khmer New Year to our valued members of the media. It is not only a good opportunity for us to meet and greet them personally but also to thank them for their support and to usher in the New Year in a prosperous way together.”

The visit is also in conjunction with the brand’s latest #OurCountryOurBeer campaign which was unveiled via a new television commercial that has been on air since March 18th. The TVC is an extension of the brand’s Beydong Khmer days and showcases how Khmers are brought together by a sense of pride and purpose they have for Cambodia. 


“The beauty of Cambodia lies in its people. There are no masks – what you see is what you get which is genuine warmth and friendliness, and that is the seed that makes the country unique. This spirit of Chet L’Ór is the true essence of Beydong Khmer. It binds everyone together with a sense of celebration and unity through our heritage, our festival, our food, our music, and our beer of course,” elaborated Teh on the campaign. 


“Our latest campaign celebrates the unique spirit of Khmers and the intricacies of the country and most importantly, reflect our enthusiasm and pride in brewing Cambodia’s most loved beer. We hope that this will instill a sense of unity and pride amongst the people living in the country and the world over,” she added. “It’s perfect timing that we roll out this campaign close to Khmer New Year as it is the occasion where we all come together to celebrate as one country.”

With this, Angkor Premium Beer has put together a grand scale of Khmer New Year offering that will help consumers start the year off with a bang. For those looking to stock up their homes with Cambodia’s most loved beer, they can look forward to special promotions currently running at supermarkets, restaurants and entertainment outlets where a collectible series of limited-edition krama will be given away whenever one purchases Angkor Premium Beer. 


#OurCountryOurBeer campaign which will be fully rolled out from Khmer New Year onwards will be supported with a series of #OurCountryOurBeer festivals, known as “Phum Angkor”, across the country with the first Phum Angkor taking place at Aeon Mall, Phnom Penh on 31st March 2016. 

Each Phum Angkor will be a showcase of Khmer splendor that can be experienced through sight, sound and taste. Phum Angkor aims to inspire Cambodians to celebrate their heritage through arts, music, food and games. Consumers can indulge in an array of cultural performances, handicraft showcase, original music, food, and of course ice cold Angkor Premium Beer. 

“As a Cambodian-born brand, Angkor Premium Brand is committed to elevate Khmer culture and encourage people to embrace and be inspired by their heritage. We know that Khmer culture is a passion point for our consumers – it plays a role in shaping the people’s identity and we are proud to be able to create this experience for people to celebrate their roots through Phum Angkor,” explained Teh. 

Phum Angkor will also be extended to participating outlets across the country so that more consumers can be part of this one-of-a kind experience.  To participate in Phum Angkor or for more information on this campaign and promotions, kindly visit fb.com/AngkorBeerOfficial.



-END-



About Angkor Premium Beer

Cambrew Ltd. (Angkor Brewery), the largest and most modern brewery in the country, brews a variety of original Cambodian Lager Beers and Stouts. The flagship brand, Angkor Premium Beer, was launched in 1992 and has evolved to become the most popular premium beer in the Kingdom of Cambodia, truly earning itself the moniker of ‘National Beer of Cambodia’, a perfect epitome of the tagline “Our Country Our Beer”.  Angkor Premium Beer has received numerous international awards and accolades, including Gold medals from the prestigious Monde Selection in Belgium. It has also been exported regularly to many countries in the Asia Pacific, America and Europe, including, Japan, France, Australia, Canada, USA, Holland, Switzerland, China and also our Asean neighbors, Malaysia and Singapore. With its unique crisp, fresh taste, Angkor Premium Beer has been liked and enjoyed by beer lovers all over the world.



ស្រា​បៀរ​អង្គរ​បង្កើត​នូវ​បរិយាកាស​រីករាយ​អស្ចារ្យ​មួយ​
​ជាមួយ​យុទ្ធនាការ​ទីផ្សារ​ថ្មី “​ប្រទេស​យើង ស្រា​បៀរ​យើង​” 


​ភ្នំពេញ - ថ្ងៃ​៣០ មីនា ឆ្នាំ​២០១៧ ស្រា​បៀរ​អង្គរ​បាន​បង្កើត​នូវ​បរិយាកាស​រីករាយ​ដ៏​អស្ចារ្យ​មួយ ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជាមួយនឹង​ដៃគូ​សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ តាមរយៈ​ការ​ចុះសួរសុខទុក្ខ​ទៅដល់​ទីតាំង​ផ្ទាល់​ដោយ​មិន​ផ្តល់ដំណឹង​ជាមុន ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ទីផ្សារ​ថ្មី របស់​ស្រា​បៀរ​អង្គរ​គឺ “​ប្រទេស​យើង ស្រា​បៀរ​យើង​” ។ ក្នុងឱកាស​នោះ គេ​សង្កេតឃើញ​ភាព​គគ្រឹគ​គ្រេង​ពី​ការសម្តែង​របាំ​ត្រុដ​⁣⁣⁣​ដើម្បី​នាំ​សិរី​សួស្តី​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ជូន​ដល់​ក្រុមហ៊ុន​នី​មួយៗ​⁣​បន្ទាប់ពីនោះ ក៏​មាន​ពិធី​ប្រគល់​អំណោយ​ជូន​ទៅ​អ្នកនិពន្ធ ពី​សំណាក់​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​ស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ​ផងដែរ​។ ក្រោយមក សមាជិក​ដៃគូរ​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏បាន​ចូលរួម​ទិញ​ស្រា​បៀរ​អង្គរ និង​ផលិតផល​ផ្សេងៗ​ទៀត​របស់​ក្រុម​ស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ ក្នុងតម្លៃ​ដ៏​ពិសេស​តាម​រយៈ​រថយន្ត​លក់​ចល័ត​ដែល​ចត​នៅ​ទីនោះ​ផងដែរ​។ 

​កញ្ញា  Teh Chui Hoon នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​រួម របស់​ក្រុមហ៊ុន​ស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ បាន​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ​ថា “​យើង​មានក្តី​សោមនស្ស​រីករាយ​ក្នុងការ​ចែករំលែក​នូវ​ភាព​រីករាយ និង​ភាព​ចំរើន​រុងរឿង​សម្បូរ​សប្បាយ​ក្នុងឱកាស​ឆ្នាំ​ថ្មី​ទៅ​សមាជិក​គ្រប់​រូប​របស់​ដៃគូរ​សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​នេះ​មិន​ត្រឹមតែ​ជា​ឱកាស​ដ៏​ពិសេស​មួយ​សម្រាប់​ពួកយើង​ក្នុង​ការជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ពួក​គាត់​ដោយ​ផ្ទាល់​ទេ តែ​វា​ក៏​ជា​ឱកាស​ដ៏​សក្តិសម​បំផុត​ក្នុង​ការថ្លែងអំណរគុណ ក៏ដូចជា​ជូនពរ​ឆ្នាំ​ថ្មី​ទៅ​ពួកគាត់​ដែល​តែងតែ​គាំទ្រ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ ពិសេស​ស្រា​បៀរ​អង្គរ​”​។​

​កម្មវិធី​ចុះសួរសុខទុក្ខ​នេះ ត្រូវបាន​ធ្វើឡើង​ស្របពេល​នឹង​យុទ្ធនាការ​ទីផ្សារ​ថ្មី​របស់​ស្រា​បៀរ​អង្គរ “​ប្រទេស​យើង ស្រា​បៀរ​យើង​” ដែល​បាន​ចាក់ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃ​ទី ១៨ មីនា កន្លងទៅនេះ​។ ស្ពតពាណិជ្ជកម្ម​ថ្មី​នេះ គឺជា​ការ​វិវឌ្ឍន៍​បន្ថែ​ម​ថ្មី​នៃ​ស្ពត​ដើម បេះដូង​ខ្មែរ ដែល​បាន​បង្ហាញ​អំពី​ភាព​រួមគ្នា​របស់​ខ្មែរ ក្នុង​បុព្វហេតុ​ជាទី​មោទនៈ​មួយ សម្រាប់​ប្រទេសជាតិ​របស់​ខ្លួន​ទាំងមូល​។ 

​កញ្ញា Teh Chui Hoon បាន​បន្ត​ឲ្យដឹង​ទៀតថា “​ចំណុច​ពិសេស​បំផុត​របស់​ប្រទេស​ខ្មែរ​នោះ​គឺ ប្រជាជន​ខ្មែរ​នេះ​ផ្ទាល់​តែម្តង​។ ជនជាតិខ្មែរ គ្មានទេ​នូវ​ភាព​លាក់កំបាំង អ្វី​ដែល​អ្នកទទួលបាន​គឺមាន​តែ​ភាព​រួសរាយ​រាក់ទាក់ និង​ស្នាមញញឹម​ដ៏​កក់ក្តៅ ។ ទាំងនេះ​គឺជា​អ្វី​ដែល​ធ្វើឲ្យ​ជនជាតិ​ខ្មែរ​មាន​លក្ខណៈ​ពិសេស​ដោយឡែក​ពី​ជាតិ​សាសន៍​ដ៏​ទៃ​។ តម្លៃ​ដ៏​គួរឲ្យកត់សំគាល់​មួយទៀត​ររបស់​ខ្មែរ​គឺ ពួកគេ​មាន “​ចិត្ត​ល្អ​” ចេះ​ចែករំលែក​និង​ជួយ​គ្នា ដែល​ទាំងនេះ​គឺ ជា​ផ្នែក​មួយ​របស់​បេះដូង​ខ្មែរ ដែល​បាន​ជួយ​ចងក្រង​មិត្តភាព​ខ្មែរ​គ្រប់​គ្នា​ជា​ធ្លុង​មួយ តាមរយៈ​ការចូលរួម​ក្នុង​ពិធីបុណ្យ​ផ្សេងៗ ម្ហូបអាហារ ដូរ្យតន្ត្រី និង​ស្រា​បៀរ​អង្គរ​នេះ​តែម្តង​។ 

​កញ្ញា Teh Chui Hoon បាន​បន្តទៀតថា “​យុទ្ធនាការ​ទីផ្សារ និង​ស្ពតពាណិជ្ជកម្ម​ថ្មី​របស់​យើង បាន​ឆ្លុះ​បញ្ជាំង​និង​លើកតំកើង​តម្លៃ​ខ្មែរ ក៏ដូចជា​អត្តសញ្ញាណ​ជាតិ ជាពិសេស​នោះ គឺ​ការឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ការតាំងចិត្ត​ដ៏​ម៉ោះ​មុត​របស់​យើង​ក្នុងការ​ផលិត​ស្រា​បៀរ​ដែល​ប្រជាជន​គ្រប់​រូប​ចូល​ចិត្ត​។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​យុទ្ធនាការ​ថ្មី​នេះ នឹង​កាន់តែ​បង្ហាញ​ពី​ការរួម​គ្នា​ជា​ធ្លុង​មួយ​របស់​ខ្មែរ និង​វប្បធម៌​ជាទី​មោទនៈ​របស់​ខ្មែរ​គ្រប់រូប ក៏ដូចជា​ស្រា​បៀរ​អង្គរ​ផងដែរ​”​។ អ្នកនាង​បាន​បន្តទៀតថា “​នេះ​ជា​ពេល​ដ៏​សក្តិសម​បំផុត​ដែល​យើង​បាន​បញ្ចេញ​យុទ្ធនាការ​នេះ​ក្នុងកំឡុងពេល​ចូល​ឆ្នាំ​នេះ ព្រោះថា​នេះ​គឺជា​ឱកាស​មួយ​ដែល​ប្រជាជន​ខ្មែរ រីករាយ និង​អបអរ​ជាមួយគ្នា ជា​ប្រទេស​ជាតិ​មួយ និង​ជាតិ​សាស​ន៏​មួយ​។​” 

​ស្រប​ពេល​នេះ​ដែរ ស្រា​បៀរ​អង្គរ​បាន​រៀបចំ​នូវ​ការផ្តល់ជូន​ជាពិសេសៗ​ជាច្រើន ដែល​នឹង​ជួយ​ញុំ​ា​ង​ឱកាស​ជួបជុំ​ឲ្យ​កាន់តែ​រីករាយ​ថែម​មួយកំរិត​ទៀត​។ សម្រាប់​បងប្អូន​ដែល​មាន​បំណង​ជាវ​ស្រា​បៀរ​អង្គរ​ទុក​សម្រាប់​កម្មវិធី​ជួបជុំ​ចូលឆ្នាំថ្មី ក្រុមហ៊ុន​បាន​រៀបចំ​ប្រូ​ម៉ូ​សិន​ពិសេស​នៅ​តាម​ផ្សារ​ទំនើប ភោជនីយដ្ឋាន និង​ខា​រា​អូ​ខេ​ជាច្រើន​កន្លែង ក្នុងនោះ​ក៏​មាន​ការផ្តល់ជូន​បន្ថែ​ម ក្រ​ម៉ា​ខ្មែរ សម្រាប់​រាល់​ការទិញ​ស្រា​បៀរ​អង្គរ​ចាប់​ពី​មួយ​កេស​ឡើងទៅ​ផងដែរ​។ 

​បន្ថែម​ពី​ការ​ផ្តល់​ជូន​ខាងលើ យុទ្ធនាការ “​ស្រា​បៀរ​យើង ប្រទេស​យើង​” នឹង​បន្តដំណើរ​ជា​បន្ត​ទៀត​តាមរយៈ​ព្រឹត្តិការណ៍ “​ភូមិ​អង្គរ​” ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​តាម​បណ្តា​ខេត្ត​ធំៗ​ចំនួន​១០ ក្នុងប្រទេស​កម្ពុជា​។​ព្រឹត្តិការណ៍ “​ភូមិ​អង្គរ​” ទី​មួយ​នេះ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​៣១ មីនា ២០១៧ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល ភ្នំពេញ​។ 

​នៅក្នុង​ព្រឹត្តិការណ៍ “​ភូមិ​អង្គរ​” នោះ នឹង​មាន​ការបង្ហាញ​នូវ​សិល្បៈ​ខ្មែរ​ជាច្រើន​ទំរង់ ព្រមទាំង​ទស្សនីយ៍ភាព​សិល្បៈ​ដូរ្យតន្ត្រី និង​រសជាតិ​អាហារ​ជាច្រើន​មុខ ក្នុងនោះ​ក៏​មាន​ការ​លេងល្បែង​ប្រជាប្រិយ៍​កំសាន្ត​ផងដែរ​។ ព្រឹត្តិការណ៍​នេះ នឹង​បន្ត​ធ្វើ​នៅ​តាម​ភោជនីយដ្ឋាន​មួយចំនួន​នៅ​ទូទាំង​ប្រទេស​ជា​បន្ត​ទៀត​។ 

​ជា​កិច្ចបញ្ចប់ នា​ឱកាស​នោះ កញ្ញា Teh Chui Hoon បាន​បញ្ជាក់​ទៀត​ថា​ស្រា​បៀរ​អង្គរ គឺ​ពិតជា​ស្រា​បៀរ​សម្រាប់​ប្រជាជន​កម្ពុជា ។ យើង​ចង់​បង្កើត​ឲ្យមាន​នូវ​ទំនាក់ទំនងដ៏​ស្អិតរមួត​រវាង​ស្រាបៀ​រ​អង្គរ នឹង​អ្នក​ទទួល​ទាន​ស្រា​បៀរ​គ្រប់​សណ្ឋាន គ្រប់​កម្មវិធី ដោយ​មិន​កំណត់ថា​ជា​កម្មវិធី​ចូល​ឆ្នាំ​នោះ​ទេ ហើយ​ព្រឹត្តិការណ៍ ភូមិ​អង្គរ គឺជា​ឱកាស​ដ៏​សមស្រប​មួយ​សម្រាប់​ពួកយើង ក្នុង​ការបង្កើត​បរិយាកាស​ថ្មី​មួយទៀត ដល់​អ្នក​និយម​ចូលចិត្ត​ស្រា​បៀរ​នៅ​ទូទាំង​ប្រទេស​។ 

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​យុទ្ធនាការ​ថ្មី ឬ​ប្រូ​ម៉ូ​សិន សូម​ចូល​ទៅ​កាន់ 
facebook.com/AngkorBeerOfficial​។ 


-​ចប់​-

​អំពី​ស្រា​បៀរ​អង្គរ​
​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ (​ក្រុមហ៊ុន​ភេសជ្ជៈ​អង្គរ​) គឺជា​រោងចក្រ​ផលិត​ភេសជ្ជៈ និង​ស្រា​បៀ​រ ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា ដែល​មាន​ផលិត​ស្រា​បៀរ និង​ស្រា​បៀរ​ស្តោ​ត​ជា​ច្រើន​ប្រភទ​។ ផលិតផល​ចម្បង​របស់​យើង​គឺ ស្រា​បៀរ​អង្គរ​ដែល​ត្រូវបាន​ផលិត​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩២ ហើយ​បាន​ក្លាយជា​ស្រា​បៀរ​ពេញនិយម​បំផុត​នៅ​កម្ពុជា ជាមូយ​ពាក្យស្លោក​ថា “​ប្រទេស​យើង ស្រា​បៀរ​យើង​” ។ ស្រា​បៀរ​អង្គរ​ក៏​បាន​ទទួលពាន​រង្វាន់​អន្តរជាតិ​ជាច្រើន​ផងដែរ ក្នុងនោះ​រួម​ទាំង​ការ​ឈ្នះ​មេដាយមាស​ជាច្រើនលើក​ពី​វិទ្យាស្ថាន​វាយ​តម្លៃ​គុណភាព​ល្បី​បំផុត​របស់​ពិភពលោ​កម៉ុ​សេឡិច​សិន ប្រទេស​ប៊ែ​ហ្សិក​។ ស្រា​បៀរ​អង្គរ​ក៏បាន​នាំចេញ​ទៅ​ប្រទេស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ទ្វីប​អាមេរិក អឺរ៉ុប រួមមាន ប្រទេស​ជប៉ុន បារាំង អូស្ត្រាលី កាណាដា អាមេរិក ហូ​ឡង់ ស្វីស ចិន និង​ប្រទេស​ជិតខាង​នៅក្នុង​តំបន់​រួម​មាន​ម៉ាឡេស៊ី និង​សិង្ហ​បុរី​។ ជាមួយ​រសជាតិ​ស្រស់ស្រាយ​ចាប់​មាត់ ស្រា​បៀរ​អង្គរ ត្រូវបាន​ទទួល​ទាន​ដោយ​អ្នក​និយម​ស្រា​បៀរ​នៅ​ទូទាំង​ពិភពលោក​។