Lucky Winners win ultimate trip to Germany to cheer 
on Borussia Dortmund with Angkor Premium Beer!


PHNOM PENH, 29th DECEMBER 2017 – Angkor Premium Beer has rewarded 28 lucky football fans with a once-in-a-lifetime opportunity to witness Borussia Dortmund play in the Bundesliga league at one of Europe’s most famous football grounds in Germany.  

The winners will be going on an ultra-luxurious VIP experience at the Signal Iduna Stadium which is one of the most famous football grounds in Europe. There, they will have a special meet-and-greet session complete with a private soccer clinic with Borussia Dortmund’s greatest football legends. 


The trip is the culmination of Angkor Premium Beer’s latest campaign which is launched to celebrate the brand’s partnership with Borussia Dortmund. The campaign saw hundreds of fans enjoying themselves at a series of “Dortmund Nights” which were kicked-off in outlets around Phnom Penh, Siem Reap and Sihanoukville in November. Mixing the best of football experience with the best of performances, Dortmund Night offered fans a spectacular night of exciting football entertainment and an exclusive promotion where every purchase of 12 bottles or cans of Angkor Premium Beer gave consumers a chance to win this ultimate football trip to Germany. 


The winners were announced at the finale event known as the ‘Grand Draw Ceremony’ where a night of football entertainment kept the crowd going all night long. Apart from consumers, the brand has also extended the trip to its trade partners. The event ended on a high note with a special video message from Borussia Dortmund player, Christan Pulisic, who congratulated all the winners.  

Ong Kee Kong, Sales Director of Cambrew Ltd said, “Saying true to our brand’s commitment to reward our drinkers with amazing consumer experiences, this campaign is an opportunity for our consumers and customers to watch Borussia Dortmund play in the Bundesliga league in true VIP-style. We are very excited to offer them the ultimate experience of celebrating great football moments with Angkor Premium Beer not only in Cambodia, but also in Germany.”

The winners will be going on the trip in March 2018. For more information on the campaign, please visit Angkor Premium Beer’s Facebook page at www.facebook.com/AngkorBeerOfficial. 




ស្រាបៀរអង្គរ ផ្តល់ឱកាសឲ្យអ្នកគាំទ្របាល់ទាត់ជាច្រើនរូប ទៅប្រទេសអាឡឺម៉ង់ដើម្បទស្សនាការប្រកួតផ្ទាល់ របស់ក្លឹបបាល់ទាត់ Borussia Dortmund 


កាលពីថ្ងៃទី ២៩ ធ្នូ ២០១៧ កន្លងទៅនេះ ស្រាបៀរអង្គរបានផ្តល់ឱកាសដ៏កម្រមួយដល់អ្នកគាំទ្របាល់ទាត់ចំនួន ២៨រូប ឲ្យទៅចូលរួមទស្សនាការ ប្រកួតផ្ទាល់របស់ក្លឹបបាល់ទាត់ Borussia Dortmund ក្នុងក្របខណ្ខ Bundesliga នៅក្នុងទីលានបាល់ទាត់ដ៏ល្បីរន្ទឺមួយនៅអាឡឺម៉ង់។ 

អ្នកគាំទ្របាល់ទាត់ទាំងអស់នោះនឹងបានការទទួលបដិសណ្ឋារកិច្ចលំដាប់ VIP នៅកីឡាដ្ឋាន Iduna ដែលជាទីលានប្រកួតបាល់ទាត់ដ៏ល្បីបំផុតមួយនៅអ៊ឺរ៉ុប។ នៅទីនោះ ពួកគាត់នឹងមានឱកាសជួបរាក់ទាក់ផ្ទាល់ជាមួយកំពូលកីឡាករល្បីៗបំផុតរបស់ក្រុមបាល់ទាត់ Borussia Dortmund ។ 

ដំណើរកំសាន្តនេះគឺជាលទ្ធផលនៃយុទ្ធនាការទីផ្សារមួយទៀតរបស់ស្រាបៀរអង្គរ ដែលបានចាប់ផ្តើមតាំងពី ការប្រកាសភាពជាដៃគូជាផ្លូវការរវាងស្រាបៀរអង្គរ និង Borussia Dortmund មកម្ល៉េះ។ នៅក្នុងយុទ្ធនាការនោះ គេសង្កេតឃើញមានអ្នកគាំទ្របាល់ទាត់ជាច្រើនរយនាក់បានចូលរួមក្នុង កម្មវិធី “Dortmund Nights” ដែលបានរៀបចំឡើងនៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ កាលពីខែវិច្ឆិកាកន្លងទៅនេះ។ កម្មវិធី “Dortmund Nights” គឺជាការលាយបញ្ចូលគ្នារវាងទស្សនីយភាពបាល់ទាត់ដ៏អស្ចារ្យ នឹងការសំដែងដ៏ឥតខ្ចោះ។ កម្មវិធីនេះមានការសម្តែងជាច្រើនទាក់ទងនឹងកីឡាបាល់ទាត់ គួបផ្សំនឹងប្រូម៉ូសិនពិសេសៗជាច្រើន។ ក្នុងនោះ រាល់ការទិញស្រាបៀរអង្គរ ១២ ដប ឬកំប៉ុង នឹងទទួលបានឱកាសឈ្នះដំណើរសាន្តទៅអាឡឺម៉ង់ ព្រមទាំងឈ្នះសម្ភារៈកីឡាជាច្រើនផ្សេងទៀត។ 

អ្នកឈ្នះទាំងអស់ត្រូវបានប្រកាសជាផ្លូវការ នៅក្នុងកម្មវិធីជប់លៀងធំចុងក្រោយ អមដោយការសម្តែងប្លែកៗជាច្រើនពេញមួយយប់។ ក្រៅពីអ្នកឈ្នះតាមរយៈប្រ៉ូម៉ូសិនស្រាបៀរអង្គរ ក៏មានដៃគូរចែកចាយស្រាបៀរអង្គរជាច្រើនរូបផងដែរ ដែលមានសំណាងឈ្នះដំណើរកំសាន្តនេះ។ នៅចុងបញ្ចប់នៃកម្មវិធីនោះក៏មានការចាក់បង្ហាញសារអបអរសាទរដល់អ្នកឈ្នះពីកីឡាករ Christan Pulisic របស់ក្លឹបបាល់ទាត់ Borussia Dortmund ផងដែរ។ 

លោក អ៊ុងគីកុង នាយកគ្រប់គ្រងផ្នែកលក់ របស់ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ បានមានប្រសាសន៍ឲ្យដឹងថា “យើងបានប្តេជ្ញាចិត្តរួចមកហើយថា នឹងផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យបំផុតមួយសម្រាប់អ្នកគាំទ្រស្រាបៀរអង្គរ ហើយយុទ្ធនាការនេះគឺជាឱកាសមួយដែលអ្នកគាំទ្ររបស់យើងអាចទស្សនាក្លឹបបាល់ទាត់ល្បីបំផុតនៅ អាឡឺម៉ង់ គឺ Borussia Dortmund ប្រកួតផ្ទាល់ក្នុងក្របខណ្ខ Bundesliga ជាមួយនឹងការបដិសណ្ឋារកិច្ចលំដាប់ VIP។ លោកបានបន្តទៀតថា “ពួកយើងមានក្តីរំភើបជាខ្លាំងដែលបានផ្តល់ឲ្យពួកគេនូវបទពិសោធន៍ទស្សនាបាល់ទាត់ដ៏អស្ចារ្យមួយ ជាមួយស្រាបៀរអង្គរ ទាំងក្នុងនិងក្រៅប្រទេស។” អ្នកឈ្នះទាំងអស់នឹងចេញដំណើរទៅប្រទេសអាឡឺម៉ង់ នៅក្នុងខែមីនាឆ្នាំ ២០១៨ ខាងមុខនេះ។ សម្រាប់ព័ត៌មានលម្អិតអំពីយុទ្ធនាការនេះ សូមចូលទៅកាន់ហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរអង្គរ www.facebook.com/AngkorBeerOfficial។ 




- END -
- ចប់ - 


About Angkor Premium Beer
Cambrew Ltd. (Angkor Brewery), the largest and most modern brewery in the country, produces a variety of national and international beer, stout, soft drink and water. The flagship brand, Angkor Premium Beer, was launched in 1992 and has evolved to become the most popular premium beer in the Kingdom of Cambodia, truly earning itself the moniker ‘the most loved beer in Cambodia’ that goes together with its an aptly named tagline “Our Country Our Beer”. Angkor Premium Beer has received numerous international awards and accolades, including Gold medals from the prestigious Monde Selection in Belgium, and has been exported regularly to countries such as Australia, France, Japan, Korea, Netherlands, Taiwan and United States.

អំពីស្រាបៀរអង្គរ 

ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ (ក្រុមហ៊ុនភេសជ្ជៈអង្គរ) មានរោងចក្រធំបំផុត និងទំនើបំផុតនៅកម្ពុជា ក្រុមហ៊ុននេះមានផលិតស្រាបៀរជាតិ និងអន្តរជាតិជាច្រើនប្រភេទ រួមទាំងស្រាបៀរស្តោត ភេសជ្ជៈ និងទឹកពិសា។ ស្រាបៀរចម្បងរបស់ក្រុមហ៊ុននេះគឺ ស្រាបៀរ អង្គរ ត្រូវបានផលិតឡើងវិញនៅឆ្នាំ ១៩៩២ ហើយបានក្លាយទៅជាស្រាបៀរពេញនិយមបំផុត រហូតក្លាយខ្លួនទៅជាស្រាបៀរជាតិ ហើយទទួលបានឈ្មោះជាស្រាបៀរមានអ្នកចូលចិត្តច្រើនបំផុតនៅកម្ពុជា ដោយមានពាក្យស្លោកថា ប្រទេសយើង ស្រាបៀរយើង។ ស្រាបៀរអង្គរបានឈ្នះមេដាយមាសពីស្ថាប័នអន្តរជាតិជាបន្តបន្ទាប់ រួមទាំងមេដាយមាសពីស្ថាប័នវាយតម្លៃគុណភាពល្បីបំផុតលើ ពិភពលោក ម៉ុងសេឡិចសិន ហើយស្រាបៀរនេះត្រូវបាននាំចេញទៅកាន់ប្រទេសនានាលើពិភពលោករួមមាន អូស្ត្រាលី បារាំង ជប៉ុន កូរ៉េ ហូឡង់ តៃវ៉ាន់ និងសហរដ្ឋអាមេរិក។