A PASSIONATE CHEER FOR CAMBODIAN ATHLETES 
AT THE 2017 29th SOUTHEAST ASIAN GAMES #OurPassionOurHeart


KUALA LUMPUR, 19th AUGUST 2017
– One can’t help but beam with pride as the Cambodian contingent marched in with utmost enthusiasm during the Opening Ceremony of the 2017 29th Southeast Asian (SEA) Games in Bukit Jalil Stadium, Kuala Lumpur.

That is exactly what Pu Chhiv, 34, felt as he held up the Cambodian flag proudly. “I am overwhelmed with a great sense of pride as I watched my home team marched into the stadium. Our athletes have worked so hard to reach to this stage, and it is a great honor to be able to show my support in person!”

He is one of the five lucky winners of Angkor Premium Beer’s video contest who won a trip for two to witness the Opening Ceremony in Kuala Lumpur. The contest is part of the brand’s #OurPassionOurHeart campaign that was launched to celebrate its partnership with the National Olympic Committee of Cambodia (NOCC) for the 29th SEA Games.

For this campaign, the brand collaborated with some of the country’s top artists to create a special anthem, titled “Spirit of the Khmer Heart” aimed at rallying the nation to support the Cambodian contingent during the Games. The anthem sends a powerful message of what a Besdong Khmer is all about – fiery passion demonstrated by our athletes in their pursuit for glory at the SEA Games. The music video, featuring five national athletes, has effortlessly racked up 2.2mil views within two weeks of launch and is now one of the most talked about videos in town.

The campaign also saw hundreds of fans sharing videos of themselves singing the chorus of the anthem as a show of support for the national team. The five winning videos have collectively garnered 500,000 organic views, earning each winner a spot to cheer on the athletes in person at the Opening Ceremony of the Games.

A mainstay feature of all regional and international sporting events, the Opening Ceremony offered a stunning visual feast of lights and sounds, vibrant performances as well as the infamous tradition of the parade of nations.
This year’s SEA Games will feature 405 events in 38 sports in which Cambodia will be participating in 24 of them. For updates on the Cambodian team’s performances or to check out the winners’ exciting journey at the SEA Games, log on to Angkor Premium Beer’s Facebook page at fb.com/AngkorBeerOfficial



- END-



About Angkor Premium Beer
Cambrew Ltd. (Angkor Brewery), the largest and most modern brewery in the country, produces a variety of national and international beer, stout, soft drink and water. The flagship brand, Angkor Premium Beer, was launched in 1992 and has evolved to become the most popular premium beer in the Kingdom of Cambodia, truly earning itself the moniker ‘the most loved beer in Cambodia’ that goes together with its an aptly named tagline “Our Country Our Beer”. Angkor Premium Beer has received numerous international awards and accolades, including Gold medals from the prestigious Monde Selection in Belgium, and has been exported regularly to countries such as Australia, France, Japan, Korea, Netherlands, Taiwan and United States.



​សម្រែក​ហ៊ោរ​កញ្ជ្រៀវ​គាំទ្រ​អត្ត​ពលិក​ខ្មែរ​​នៅ​ស៊ី​ហ្គេម​លើក​ទី ២៩ ឆ្នាំ​២០១៧ 
#​ឆន្ទះ​យើង​បេះដូង​យើង 



​កូឡា​ឡំ​ពួរ​, ថ្ងៃ ១៩ សីហា ២០១៧ – សម្រែក​ហ៊ោរ​កញ្ជ្រៀវ​គាំទ្រ​អត្ត​ពលិក​ខ្មែរ​បាន​បន្លឺ​ឡើង​នៅព​ហុ​កីឡដ្ឋាន Bukit Jalil ប្រទេស​ម៉ាឡេស៊ី នៅ​ពេល​ក្បួន​ដង្ហែរ​អត្ត​ពលិក​ខ្មែរ កាន់តែ​ខិត​មក​ជិត​វេទិការ ក្នុង​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី ២៩ ប្រទេស​ម៉ាឡេស៊ី​។ 

​យុវជន​ឈ្មោះ ពូ ឈី​វ អាយុ ៣៤ ឆ្នាំ ដែល​មាន​វត្តមាន​នៅក្នុង​ពិធី​នោះ​ដែរ បាន​បង្ហាញ​ពី​ការគាំទ្រ​របស់​គាត់​ចំពោះ​អត្ត​ពលិក​ខ្មែរ តាមរយៈ​ការ​ក្រោកឈរ​ឡើង ក្រវីទង់ជាតិ​ខ្មែរ ជាមួយ​សម្រែក​មោទនភាព​ខ្មែរ យ៉ាង​រន្ធើន​ម្តង​ហើយ​ម្តងទៀត​។ ពូ ឈី​វ បាន​ផ្តល់​បទសម្ភាសន៍​ទាំង​សម្លេង​ស្អកៗ​ថា “​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប និង​មោទនភាព​ខ្លាំង​ណាស់ នៅពេល​ដែល​ឃើញ​ក្បួន​របស់​កីឡាករ​យើង​ធ្វើ​ដំណើរ​មក​កៀក​វេទិការ​។​ពួកគេ​ម្នាក់ៗ សុទ្ធតែ​បាន​ហ្វឹកហាត់​ស្វិតស្វាញ​ជាទីបំផុត ទំរាំ​បាន​មកដល់​ដំណាក់កាល​នេះ ហើយ​ខ្ញុំ​ពិតជា​មាន​ក្តី​រំភើប​ណាស់​ដែល​បាន​មក​គាំទ្រ​ពួក​គាត់​ដល់​ទី​នេះ​ផ្ទាល់​។​” 

​ពូ ឈី​វ គឺជា អ្នក​មាន​សំណាង​មួយ​រូប​ក្នុងចំណោម​ប្រាំ​រូប​ផ្សេងទៀត​ដែល​បាន​ឈ្នះ​ដំណើរ​កំសាន្ត​ពី​ការប្រកួត​ច្រៀង​ចម្រៀង ដើម្បី​មាន​ឱកាស​ចូលរួម​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ទី​ក្រុងកូឡា​ឡំ​ពួរនេះ​។ ការប្រកួត​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ទីផ្សារ #​ឆន្ទះ​យើង​បេះដូង​យើង របស់​ស្រា​បៀរ​អង្គរ ដែល​ត្រូវ​បាន​ចេញផ្សាយ​ដើម្បី​អបអរ​អត្ត​ព​លិកជាតិ​ចូលរួម​កីឡា​ស៊ី​ហ្គេម​លើក​ទី ២៩ ដែលជា​កិច្ច​ការ​សហការ​គ្នា ជាមួយ​គណកម្មាធិការ​ជាតិ​អូឡាំពិ​កម្ពុជា​។ 

​នៅក្នុង​យុទ្ធនាការ​ទីផ្សារ​នេះ ស្រា​បៀរ​អង្គរ​បាន​សហការ​ជាមួយ​សិល្បៈករ​ល្បីៗ​ជាច្រើន​រូប​ដើម្បី​ផលិត​ចម្រៀង​មួយ​បទ​ក្រោម​ចំណងជើង​ថា “​កម្លាំងចិត្ត​បេះដូង​ខ្មែរ​” ដើម្បី​កៀងគរ​ឲ្យមាន​ការគាំទ្រអ​ត្ត​ពលិក​ជាតិ​ក្នុង​ការប្រកួ​តស៊ី​ហ្គេម​លើក​នេះ​។ បទ​ចម្រៀង​នេះ​បាន​បង្ហាញឲ្យឃើញពី​ខ្លឹមសារដ៏​សំខាន់​អំពី​បេះដូង​ខ្មែរ ពោល គឺ​ឆន្ទះ​ក្នុង​ការប្រឹងប្រែង​ហ្វឹកហាត់​ឥត​សំចៃ​របស់​អត្ត​ពលិក​ដើម្បី​ដណ្តើម​យក​ជ័យជំនះ មុន​នឹង​ឈាន​ដល់​ការប្រកួត​នីមួយៗ​។ វីដេអូ​នេះ​បាន​ទាក់ទាញ​អ្នកទស្សនា​រហូតដល់​ទៅ​ជាង ២.២​លាន​នាក់​ក្នុង​រយៈពេល​ត្រឹមតែ ២​សប្តាហ៍​ដំបូង​នេះ​យុទ្ធនាការ​នេះ ហើយ​ចម្រៀង​វីដេអូ​នេះ​បាន​ក្លាយជា​ប្រធានបទ​មួយ​របស់​ប្រជាជន​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​។ 

​ក្នុង​យុទ្ធនាការ​នេះដែរ ស្រា​បៀរ​អង្គរ​ក៏​ទទួលបាន​វីដេអូ​ចម្រៀង​ពី ហ្វែ​ន ដែល​បាន​ច្រៀង​វគ្គ​រឺ​ហ្វ្រាំង​នៃ​ចម្រៀង​នោះ ដើម្បី​ជា​ការបង្ហាញ​ឲ្យឃើញ​ពី​ការគាំទ្រ​ដល់​អត្ត​ព​លិកជាតិ​។ វីដេអូ​ទាំង​ប្រាំ​របស់​ជ័យលាភី​ទាំងអស់នោះ​មាន​អ្នកទស្សនា​យ៉ាង រហូតដល់​ទៅ ៥០០,០០០ ដង ផងដែរ​។ 

​ចំណែកឯ​អ្នកឈ្នះ​មួយ​រូប​ទៀត គឺ ប្អូនប្រុស ភួង សុភ័​ក្រ ដែល​បាន​មក​ទស្សនា​ជាមួយ​ប្អូនស្រី​របស់​គាត់​បានឲ្យដឹងថា “​ខ្ញុំ​ពិតជា​រំភើប និង​ប្លែក​អារម្មណ៍​មែនទែន​ដែល​បាន​មក​ទស្សនា​កីឡា​ស៊ី​ហ្គេម​ផ្ទាល់ ហើយ​ជា​ពិសេស​បាន​ស្រែក​ហ៊ោរ​លើកទឹកចិត្ត​ដល់​កីឡាករ​កម្ពុជា យ៉ាង​ដូច្នេះ​។ ខ្ញុំ​ចង់​ឲ្យ​កីឡាករ​ខ្មែរ​ទាំងអស់​ដឹងថា ដោយ​គ្រាន់តែ​ឃើញ​ពី​ឆន្ទះ និង​ការ​ខំ​ប្រឹងប្រែង​របស់​គាត់​ពួកគាត់ យើង​មាន​មោទនភាព​លើ​ពួកគាត់​រួចស្រេច​ទៅហើយ​។ សម្រាប់​ពួក​ខ្ញុំ​លទ្ធផល​គឺជា​រឿង​មួយ តែ​អ្វី​ដែល​មិន​អាច​ខ្វះ​បាន​នោះ​គឺ​ឆន្ទះ ពោល​គឺ ឆន្ទះ​ដែល​ផុសចេញ​ពី​បេះ​ដូង​ពិតៗ​។​”

​បន្ថែម​ពីលើ​ទស្សនីយ៍ភាព ភ្លើង​ចម្រុះ​ពណ៌​ដ៏​ស្រស់បំព្រង រួម​នឹង​ការសម្តែង​ជាទី​គយគន់​ជាច្រើន​មក អ្នកឈ្នះ​ដំណើរ​កំសាន្ត​ទាំងអស់ បាន​ទទួល​ភាព​រីករាយ​ពី​ដំណើរ​កំសាន្ត​ជុំវិញ​ទី​ក្រុងកូឡា​ឡំ​ពួ​រវិញ​ម្តង​ជា​មួយ​ទិដ្ឋភាព​ថ្មីៗ រួម​នឹង​ការថតរូប​អនុ​ស្សាវ​រីយិ៍​ជាមួយ​ទីតាំង​ល្បីៗ និង​ភ្លក្ស​ម្ហូបអាហារ​ដ៏​មាន​រសជាតិ​ជាច្រើន​ទៀតផង​។ 

​នៅក្នុង​ស៊ី​ហ្គេម​លើក​ទី ២៩ នេះ គេ​សង្កេតឃើញ​មាន​ការប្រកួត​ថ្នាក់​តំបន់ និង​ថ្នាក់​អន្តរជាតិ​ជាច្រើន ក្នុងនោះ​មាន​ការប្រកួត​រហូតដល់​ទៅ ៤០៥ កម្មវិធី​ផ្សេងៗ​គ្នា រួមមាន​៣៨ វិញ្ញាសារ ក្នុង​នោះ​កម្ពុជា​យើង បាន​ចូលរួម​ប្រកួត​ក្នុង ២៤ វិញ្ញាសារ​។ សម្រាប់​ព័ត៌មាន​ថ្មីៗ ស្តីពី​លទ្ធផល​ការប្រកួត សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​សប៊ុក​របស់​ស្រាបៀ​រ​អង្គរ fb.com/AngkorBeerOfficial​។ 



- ចប់​-



​អំពី​ស្រា​បៀរ​អង្គរ​
​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ គឺជា​ក្រុមហ៊ុនផលិតស្រាបៀរ និង​ភេសជ្ជៈ​ធំជាងគេ និង​ទំនើប​ជាងគេ​នៅក្នុង​ប្រទេស​។ ក្រុមហ៊ុន​មាន​ផលិត​ស្រា​បៀរ​ជាតិ និង​ស្រា​បៀរ​អន្តរជាតិ​ជាច្រើន​ប្រភេទ ក្នុងនោះ​រួម​ទាំង ស្រា​បៀរ ស្រា​បៀរ​ស្តោ​ត ភេសជ្ជៈ និង​ទឹក​ពិសា​ជា​ច្រើន​ប្រភេទ​។ ផលិតផល​ចម្បង​របស់​ក្រុមហ៊ុន គឺ​ស្រា​បៀរ​អង្គរ​ដែល​ត្រូវបាន​ផលិត​ឡើង​វិញ​ក្នុង​ឆ្នាំ ១៩៩២ ហើយ​បាន​សាង​កេរ្តិ៍ឈ្មោះ​រហូត​ក្លាយ​ជា​ស្រា​បៀរ​មាន​អ្នក​និយម​ចូលចិត្ត​ច្រើន​បំផុត​នៅ​កម្ពុជា ដោយ​ភ្ជាប់​ជាមួយ​នូវ​ពាក្យស្លោក​ថា “​ប្រទេស​យើង ស្រា​បៀរ​យើង​”​។ ស្រា​បៀរ​អង្គរ​បាន​ឈ្នះ​ពានរង្វាន់​អន្តរជាតិ​ជាច្រើន​ក្នុងនោះ​រួម​ទាំង​មេដាយមាស​ពី​វិទ្យាស្ថាន​វាយតម្លៃ​គុណភាព​ផលិផល​ល្បី​បំផុត​របស់​ពិភពលោក​ម៉ុង​សេ​ឡិច​សិន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ស្រា​បៀរ​អង្គរ​ត្រូវបាន​នាំចេញ​ជា​ប្រចាំ​ទៅកាន់​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​ដូចជា ប្រទេស​អូស្ត្រាលី បារាំង ជប៉ុន កូរ៉េ ហូ​ឡង់ តៃវ៉ាន់ និង​សហរដ្ឋអាមេរិក​។