Launched #OurPassionOurHeart campaign in conjunction
with the  
2017 29th SOUTHEAST ASIAN GAMES 


PHNOM PENH, 4th AUGUST 2017 – Angkor Premium Beer, the most loved beer in Cambodia, has once again partnered with the National Olympic Committee of Cambodia (NOCC) to become a proud supporter of our national athletes en route to the 2017 29th Southeast Asia (SEA) Games in Kuala Lumpur, Malaysia from 19th to 30th of August 2017.


To this end, Angkor Premium Beer is calling on all Cambodians to cheer on our sports heroes via a special anthem, titled “Spirit of the Khmer Heart”. The anthem is part of the brand’s #OurPassionOurHeart campaign that was launched in conjunction with the brand’s partnership with NOCC, and is centered on the fiery passion of a Besdong Khmer as demonstrated by our athletes in their pursuit for glory at the upcoming SEA Games.

Produced in collaboration with five of Cambodia’s top artists – Adda, Bross La, Heng Pitu, Soun Piseth and Vung Dararatana, the anthem represents the voices of our nation coming together in full support of our athletes in their journey to the SEA Games. The music video, which has garnered more than 1.5 million views since its debut two weeks ago, gives viewers a glimpse of Cambodia’s top athletes training hard to the point of exhaustion but never giving up – a true depiction of a Besdong Khmer that all Cambodians can relate to.

Five national athletes are featured in the music video, each of whom has a unique story of how their passion to bring home glory drives them to defy the odds and push through constraints. They are also featured in a variety of digital content and selected billboards in Phnom Penh which tell their stories of “Our Passion Our Heart”. The athletes are Heng Sivlang (Cycling), Moeun Sokhuch (Boxing), Ouk Sreymom (Pétanque), Pan Khemera (Taekwondo) and San Oeun Pidor (Football).

“In the world of sports, we believe that the passion to perform at one’s best is itself a celebration and is just as important as the victory itself. This is what Besdong Khmer is all about – one that we, at Angkor Premium Beer, are constantly championing,” said Teh Chui Hoon, Group Marketing Director of Cambrew Ltd.

“The anthem represents the nation’s support for our athletes. By singing it together, we want Cambodians to feel a shared sense of pride and unity as they cheer on our athletes as one nation with one voice. Win or lose, the athletes are already a pride of our nation,” she added.

To voice its utmost encouragement for the country’s sports heroes, Angkor Premium Beer also hosted an exclusive send-off ceremony for the national team. The ceremony saw the “Spirit of the Khmer Heart” being performed live by the artists as well as giant biography panels on the athletes featured in the music video.

Speaking at the ceremony, the Secretary General of NOCC, H. E. Vath Chamroeun, expressed, “The NOCC is extremely grateful for the continuous patronage and support from Angkor Premium Beer in shining light on our national athletes who have trained so incredibly hard for the country. We believe our collaboration will help uplift the local sports scene, and eventually paved the way for our athletes to represent Cambodia on the world stage.”

To further rally the nation, Angkor Premium Beer is also offering five consumers a chance to win a trip for two to cheer on the Cambodian contingent live at the SEA Games Opening Ceremony on 19th August.  All one has to do is to show his or her support for the national team by uploading a 30 seconds video of themselves on Facebook singing the chorus of the anthem. The contest runs from 24th July to 10th August 2017.

Consumers looking to raise a glass to support the unwavering Besdong Khmer of our athletes can also look forward to receive a limited-edition sports towel whenever they purchase Angkor Premium Beer in selected outlets across the country.  For more information, please log on to fb.com/AngkorBeerOfficial. 


- END-



About Angkor Premium Beer

Cambrew Ltd. (Angkor Brewery), the largest and most modern brewery in the country, produces a variety of national and international beer, stout, soft drink and water. The flagship brand, Angkor Premium Beer, was launched in 1992 and has evolved to become the most popular premium beer in the Kingdom of Cambodia, truly earning itself the moniker ‘the most loved beer in Cambodia’ that goes together with its an aptly named tagline “Our Country Our Beer”. Angkor Premium Beer has received numerous international awards and accolades, including Gold medals from the prestigious Monde Selection in Belgium, and has been exported regularly to countries such as Australia, France, Japan, Korea, Netherlands, Taiwan and United States.



​ស្រា​បៀរ​អង្គរ​អង្រួន​បេះដូង​ខ្មែរ​​ដោយ​បង្ហាញ​ការគាំទ្រ​ដល់​អត្ត​លិកជាតិ​តាមរយៈ​ចម្រៀ​ង​មួយបទ​

​ការចេញផ្សាយ​យុទ្ធនាការ #​ឆន្ទៈ​យើង​បេះដូង​យើង ស្របពេល​នឹង​

​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី ២៩ ឆ្នាំ ២០១៧



​ភ្នំពេញ ថ្ងៃ ៤ សីហា ឆ្នាំ ២០១៧- ស្រា​បៀរ​អង្គរ ដែល​ជា​ស្រា​បៀរ​មាន​អ្នក​ចូលចិត្ត​ច្រើនជាងគេ​បំផុត​នៅ​កម្ពុជា បាន​រួមសហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជាថ្មី​ម្តងទៀត ដើម្បី​ចាប់ដៃគ្នា​គាំទ្រ និង​លើកស្ទួយ​អត្ត​ព​លិកជាតិ​ចូលរួម​ប្រកួ​ត​កីឡា​ស៊ី​ហ្គេម​លើក​ទី ២៩ នៅ​ទី​ក្រុងកូឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ចាប់ពី​ថ្ងៃ ១៩ ដល់ ៣០ ខែ​សីហា ឆ្នាំ​២០១៧ នេះ​តទៅ ។​

​ជា​ការលើកទឹកចិត្ត ស្រា​បៀរ​អង្គរ​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ដែល​មាន​ឈាមជ័រ​ជា​ខ្មែរ​ទាំងអស់​ឲ្យ​ក្រោក​ឡើង​គាំទ្រ​វិរៈ​កីឡាក​ររបស់​យើង​តាម​រយៈ​បទ​ចម្រៀង​មួយ​បទ​ក្រោម​ចំណងជើង​ថា “​កម្លាំងចិត្ត​បេះដូង​ខ្មែរ​” ។ បទ​ចម្រៀង​មួយ​បទ​នេះ ដែលជា​កិច្ចសហការ​គ្នា​ជាមួយ​គណៈ​កម្មាធិការជាតិ​អូឡាំពិក​កម្ពុជា គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ទីផ្សារ​ថ្មី​របស់​ស្រា​បៀរ​អង្គរ​ក្រោម​ប្រធានបទ #​ឆន្ទៈ​យើង​បេះដូង​យើង ដែល​យុទ្ធនាការ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ស្មារតី​របស់​បេះដូង​ខ្មែរ ដូច​ដែល​កីឡាករ​គ្រប់រូប​បាន​បង្ហាញឲ្យឃើញនា​ពេល​នេះ​ស្រាប់ ដើម្បី​ឈាន​ទៅ​ដណ្តើម​យក​ជ័យជំនះ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆាប់ៗ​ខាងមុខនេះ​។   

​ចម្រៀង​វីដេអូ​នេះ​ត្រូវបាន​ចូលរួម​សម្តែង និង​ច្រៀង​ដោយ​សិល្បៈករ និង​សិល្បៈការិនី​ល្បីៗ​នៅក្នុង​ប្រទេស​កម្ពុជា រួមមាន អេដា ប្រុស​ឡា ហេង​ពិ​ទូ សួន​ពិសិដ្ឋ និង វង្ស​តារា​រតនា​។ ចំណែក​ពី​ខាង​អត្ត​ពលិក​វិញ រួមមាន កីឡាការិនី​ជិះ​កង់ ហេង ស៊ីវ​ឡាង កីឡាករ​គុណ​ខ្មែរ មឿន សុខ​ហ៊ុច កីឡា​ការិនី ប៉េតង់ អ៊ុក ស្រីមុំ កីឡាករ​តេក្វាន់​ដូ ប៉ាន់ ខេ​មា​រា និង​កីឡាករ​បាល់ទាត់ សំអឿន​ពិដោរ​។ វីដេអូ​ចម្រៀង​ដែល​អ្នក​មាន​ទស្សនា​ជាង ១.៥​លាន​ដង លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ក្នុង​រយៈពេល​ត្រឹមតែ​ពីរ​សប្តាហ៍​នេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ជ្រុង​មួយទៀត  របស់​អត្ត​ពលិ​ក​ដែល​ពុំ​ធ្លាប់បាន​បង្ហាញឲ្យឃើញ​កន្លងម​ក នូវ​ការលះបង់ តស៊ូ​គ្រប់​បែបយ៉ាង​ក្នុង​ការហ្វឹកហាត់ ទោះជា​ហត់​កំលាំងកាយ​យ៉ាងណា​ក៏​មិន​បោះបង់ ដែល​ទាំងនេះ​ស្តែង​ចេញ​ពី​បុគ្គលិកលក្ខណៈ​របស់​ខ្មែរ​យើង​ដែល​បាន​បន្សល់​មក​តាំងពី​បុរាណកាល​មក​។ មួយវិញទៀត បទ​ចម្រៀង​នេះ​ក៏​បាន​បង្ហាញ​ឲ្យ ឃើញ​ពី 

​ការរួម​គ្នា ជា ធ្លុង​មួយ​ពី​សំណាក់​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ការគាំទ្រ​និង​លើកទឹកចិត្ត​ដល់​អត្ត​ព​លិក គ្រប់​កាលៈទេស​។ 

​អ្នកនាង តេឈួយ​ហ៊ូន នាយក​គ្រប់គ្រង​ទីផ្សារ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ បានឲ្យដឹងថា “​បើ​និយាយ​ដល់​រឿង​កីឡា យើង​ជឿជាក់ថា ឆន្ទៈ​គឺជា​អ្វីមួយ​ដែល​កីឡាករ​គ្រប់រូប​មិន​អាច​ខ្វះ​បាន ពោល​គឺ មាន​ឆន្ទៈ​ទើប​មាន​ជ័យជម្នះ មាន​ឆន្ទៈ​ទើប​កីឡាករ​ម្នាក់ៗ​អាច​ឈាន​ដល់​កំរិត​មួយ​ទៀត​។ ម្យ៉ាងទៀត​ឆន្ទៈ​គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​អំពី​ទឹកចិត្ត​បេះដូង​ខ្មែរ ហើយ​វា​គឺជា​អ្វី​ដែល​ស្រា​បៀរ​អង្គរ​តែងតែ​បង្ហាញឲ្យឃើញម្ត​ង​ហើយ​ម្តងទៀត​”​។ អ្នកនាង ឈួ​យ​ហ៊ូ​ន បាន​បន្តទៀតថា “​បទ​ចម្រៀង កម្លាំងចិត្ត​បេះដូង​ខ្មែរ នេះ​បាន​បង្ហាញ​អំពី​ការរួបរួម​គ្នា​ជា​ធ្លុង​មួយ ក្នុង​ការគាំទ្រ​អត្ត​ព​លិក ដោយ​មិន​គិត​ពី​លទ្ធផល​ចាញ់ ឬ​ឈ្នះ ពោល​គឺ​អត្ត​ពលិក​ទាំងអស់គឺជា ដើមចម​នៃ​មោទនភាព​របស់​ជាតិ​ទាំងមូល​។​”  

​ដើម្បី​ជា​ការ​ផ្តល់​កំលាំងចិត្ត​បន្ថែមទៀត ស្រា​បៀរ​អង្គរ​ក៏បាន​រៀបចំ​ពិធីជប់លៀង​ជូន​ដំណើរ​ជា​ពិសេស​ជូន​ដល់​វិរៈ​កីឡាករ កីឡា​ការិនី​ដែល​នឹង​ត្រូវ​ចេញដំណើរ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ពេលខាងមុខ​នេះ​។ នៅក្នុង​ពិធី​ជប់លៀង​នោះដែរ ក៏​មាន​ការសម្តែង​ផ្ទាល់​នូវ​បទ “​កម្លាំងចិត្ត​បេះដូង​ខ្មែរ​” រួម​ជាមួយ​ការបង្ហាញ​ជីវប្រវត្តិ​សង្ខេប​របស់​កីឡាករ កីឡា​ការិនី​ដែល​បាន​ចូលរួម​សម្តែង​នៅ​ក្នុង​ចម្រៀង​វីដេអូ​នោះ​។ 

​ថ្លែង​នៅក្នុង​ពិធី អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បាន​មានប្រសាសន៍ថា​“​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា តែងតែ​កោតសរសើរ និង​សាទរ​ចំពោះ​ទង្វើ​របស់​ស្រា​បៀរ​អង្គរ ដែល​តែងតែបាន​ឧបត្ថម្ភ និង​ជ្រោមជ្រែង​វិស័យ​កីឡា​ជាតិ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ជិត​មួយ​ទសវត្ស​កន្លងមក​នេះ​ដើម្បី​ជា​កិច្ច​តបស្នង​ដល់​អត្ត​ពលិ​ក​ដែល​បាន​ខិតខំ​ហ្វឹកហាត់ និង​លះបង់​ដោយ​ស្មារតី​មោះមុត​បំផុត​សម្រាប់​ជាតិ​យើង​។​” ឯកឧត្តម​បាន​បន្ថែមទៀតថា  “​យើង​ជឿជាក់ថា កិច្ចសហការ​នេះ​នឹង​ជួយ​លើក​កំពស់​ស្តង់ដា​កីឡា​ជាតិ​ឲ្យ​ឈាន​ដល់​កំរិត​មួយត​ទៀត ជា​ពិសេស​នឹង​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អត្ត​ព​លិកជាតិ​យើង​ជំនាន់​ក្រោយ​ដើម្បី​ឲ្យ​ពួកគេ​មាន​សមត្ថភាព​កាន់តែ​រឹងមាំ ដើម្បី​ដណ្តើម​យក​ពានរង្វាន់​នានា​លើ​ឆាក​សកលលោក​។​” 

​បន្ថែម​ពីលើ​វីដេអូ​ចម្រៀង ស្រា​បៀរ​អង្គរ​ក៏បាន​ផ្តល់​ឱកាស​ដល់​អតិថិជន​ចំនួន​១០​រូប ឲ្យបាន​ចូលរួម​ស្រែក​ហ៊ោរ​គាំទ្រ​អត្ត​ព​លិក​ជាតិ​នៅក្នុង​ពិធី​បើក​ការប្រកួ​ត​កីឡា​ស៊ី​ហ្គេម នៅ​ទី​ក្រុងកូឡា​ឡាំ​ពួរ នៅ​ថ្ងៃ ១៩ ខែ​សីហា​ខាង​មុខ​នេះ​ដោយផ្ទាល់​។ ដើម្បី​ឈ្នះ​សំបុត្រ​ចូលរួម​នេះ អតិថិជន​គ្រាន់តែ​បង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​អត្ត​ព​លិក តាមរយៈ​ការចូលរួម​ប្រកួត​វីដេអូ​ច្រៀង​បទ​កម្លាំងចិត្ត​បេះដូង​ខ្មែរ វគ្គ​រឺហ្រាំង រយៈពេល ៣០​វិនាទី នៅលើ​ហ្វេ​សប៊ុក​។ ការប្រកួត​នេះ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ ២៤ ខែកក្កដា ហើយ​នឹង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី ១០ ខែ​សីហា​ឆ្នាំ ២០១៧​ខាងមុខនេះ​។ 

​រីឯ​អតិថិជន​ដែល​មិន​បាន​ឈ្នះ​ការ​ចូល​ទស្សនា​ផ្ទាល់​ក៏​អាច​លើក​កែវ​គាំទ្រ​អត្ត​ព​លិកជា​តិពី​ចំងាយ​បានដែរ ហើយ​ពួកគេ​នឹង​ទទួលបាន​កន្សែង​កីឡា​ជា​កាដូរ នៅពេល​ទិញ​ស្រា​បៀរ​អង្គរ​ពី​ទីតាំង​លក់​ស្រា​បៀរ​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា​។ សម្រាប់​ពត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ fb.com/AngkorBeerOfficial​។ 



- ចប់​-


​អំពី​ស្រា​បៀរ​អង្គរ​

​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ គឺជា​ក្រុមហ៊ុនផលិតស្រាបៀរ និង​ភេសជ្ជៈ​ធំជាងគេ និង​ទំនើប​ជាងគេ​នៅក្នុង​ប្រទេស​។ ក្រុមហ៊ុន​មាន​ផលិត​ស្រា​បៀរ​ជាតិ និង​ស្រា​បៀរ​អន្តរជាតិ​ជាច្រើន​ប្រភេទ ក្នុងនោះ​រួម​ទាំង ស្រា​បៀរ ស្រា​បៀរ​ស្តោ​ត ភេសជ្ជៈ និង​ទឹក​ពិសា​ជា​ច្រើន​ប្រភេទ​។ ផលិតផល​ចម្បង​របស់​ក្រុមហ៊ុន គឺ​ស្រា​បៀរ​អង្គរ​ដែល​ត្រូវបាន​ផលិត​ឡើង​វិញ​ក្នុង​ឆ្នាំ ១៩៩២ ហើយ​បាន​សាង​កេរ្តិ៍ឈ្មោះ​រហូត​ក្លាយ​ជា​ស្រា​បៀរ​មាន​អ្នក​និយម​ចូលចិត្ត​ច្រើន​បំផុត​នៅ​កម្ពុជា ដោយ​ភ្ជាប់​ជាមួយ​នូវ​ពាក្យស្លោក​ថា “​ប្រទេស​យើង ស្រា​បៀរ​យើង​”​។ ស្រា​បៀរ​អង្គរ​បាន​ឈ្នះ​ពានរង្វាន់​អន្តរជាតិ​ជាច្រើន​ក្នុងនោះ​រួម​ទាំង​មេដាយមាស​ពី​វិទ្យាស្ថាន​វាយតម្លៃ​គុណភាព​ផលិផល​ល្បី​បំផុត​របស់​ពិភពលោក​ម៉ុង​សេ​ឡិច​សិន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ស្រា​បៀរ​អង្គរ​ត្រូវបាន​នាំចេញ​ជា​ប្រចាំ​ទៅកាន់​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​ដូចជា ប្រទេស​អូស្ត្រាលី បារាំង ជប៉ុន កូរ៉េ ហូ​ឡង់ តៃវ៉ាន់ និង​សហរដ្ឋអាមេរិក​។